សេចក្ដីអធិប្បាយ

អក្សរប្រភេទ Khimsoft-Latin វាពិតជាមានប្រយោជន៍ច្រើនគួរសមសម្រាប់លោកអ្នកដែលចូលចិត្តវាយអក្សរ ឬតាក់តែងឃ្លាប្រយោគប្លែកៗដូចជាការបង្រៀនសិស្សជាដើម ព្រោះវាអនុញ្ញាតឱ្យអ្នកប្រើ ធ្វើការផ្លាស់ប្ដូរពណ៌តាមអក្សរ និងស្រៈនីមួយៗបាន ផ្ទុយមកវិញ ប្រសិនបើអ្នកដាក់អក្សរទាំងនេះឱ្យមានចលនា នោះអក្សរនឹងរត់ដំណើរការតាមចលនាទាំងនោះម្ដងមួយតួៗអក្សរ ឬតាមស្រៈតែម្ដង ដែលជាហេតុធ្វើឱ្យអត្ថបទរបស់អ្នកមើលទៅប្លែកៗគួរឱ្យចាប់អារម្មណ៍ ។

ks011

ព័ត៌មានពិស្ដារសម្រាប់ប្រើប្រាស់ ក្ដារចុចខ្មែរ-ឡាតាំង

Khimsoft Keyboard សម្រាប់ Latin និងពុម្ពអក្សរសម្រាប់ដំណើរការគឺមានលក្ខណៈងាយស្រួលជាងមុន ដោយសារតែអក្សរខ្លះមិនត្រូវបានរចនាឡើងសម្រាប់ផ្សំដូចកាលអក្សរ Limon នោះទេ ឧទាហរណ៍ “បា ប៉ា ញា ញ៉ា ញ៉ៅ…” គឺយើងបានរចនាឱ្យមានស្រាប់តែម្ដង ហើយលឿនក្នុងការចុចថែមទៀត ។ ស្រៈខ្លះដែលអក្សរ Limon មិនមាន គឺយើងបានបង្កើតឱ្យមានលក្ខណៈត្រឹមត្រូវដូចជាយូនីកូដែរ ឧទាហរណ៍ស្រៈ “ឩ ឳ ឫ ឬ ឭ ឮ ឰ ឱ្យ…” ត្រូវបានបង្កើតយ៉ាងត្រឹមត្រូវរួចរាល់ហើយ ។

ពាក្យខ្លះដែលយើងមិនអាចវាយបានដូចជា “ទឡ្ហីករណ៍ លក្ស្មី…” ពេលនេះអ្នកពិតជាអាចប្រើប្រាស់បានជាមួយនឹងផលិតថ្មីនេះ ។ 

លើសពីនេះដោយមានការស្នើសុំបន្ថែមសញ្ញាសំខាន់ៗដូចជា m², m³, ©, °F, °C ហើយនឹងលេខឡាតាំងផងនោះ ដូច្នេះអ្នកអាចប្រើប្រាស់មុខងារទាំងនេះបានធម្មតា ។

ks010
sony vegas

SONY VEGAS

ជាមួយនឹងការតេស្តសាកល្បងជាមួយនឹងកម្មវិធី SONY VEGAS ឃើញថាវាអាចដំណើរបានដូចជានៅលើ Word, Excel ដែរ នេះបញ្ជាក់ឱ្យឃើញថា ការរៀបចំទាំងអក្សរនិងក្ដារចុចបានជោគជ័យ ១០០% ។ ក្រោយពិបានធ្វើតេស្តរួចរាល់ យើងក៏បានធ្វើការតេស្តទៅលើ Render របស់ VEGAS ដែរ ជាលទ្ធផលគឺច្បាស់ល្អនិងអាចទទួលយកបាន ។

ដ្បិតថាវាជាប្រភេទអក្សរខ្មែរដោយឈរលើមូលដ្ឋានកូដជាអក្សរឡាតាំង ដូច្នេះយើងមិនមានជម្រើសណាផ្សេងក្រៅពីការរៀបចំឱ្យដំណើរការបែបខ្មែរ ហើយក្បួនក្នុងការវាយ ខ្ញុំគិតថា បើអ្នកហ្វឹកហាត់វាយជាមួយនឹងក្ដារចុចនេះ អាចលឿនជាងអក្សរយូនកូដ ព្រោះថា វាស្រាលជាង ដើររហ័សជាអក្សរប្រភេទយូនីកូដ ដោយហេតុថា អក្សរយូនីកូដមានទំហំផ្ទុកច្រើនជាង ហើយប្រើបច្ចេកទេសច្រើនក្នុងការផ្សំអក្សរ និងស្រៈ ចំណែកឯអក្សរខ្មែរ បែបឡាតាំងនេះ មិនមានប្រើកូដច្រើននោះទេ ហើយវាក៏មិនមានមុខងារ Mark, Ligature អ្វីដែរ ។ អក្សរនេះដើរវាគ្រាន់តែជាកូដធម្មតា ប៉ុន្តែក្ដារចុចទេ ជាអ្នកបញ្ជាឱ្យដំណើរការបានត្រឹមត្រូវទៅតាមការកំណត់របស់យើង ។

អក្សរប្រភេទនេះមានប្រយោជន៍អ្វីខ្ល? បាទវាពិតជាមានប្រយោជន៍ មានប្រយោជន៍នៅត្រង់ថាអ្នកនឹងគ្មានជម្រើសណាងាយស្រួលជាងប្រភេទអក្សរបែបឡាតាំងនោះទេ ប្រសិនបើកម្មវិធីទាំងនោះមិនត្រូវបានបង្កើតឱ្យអក្សរប្រភេទ Unicode Script ដំណើរការ ជាពិសេសអក្សរប្រភេទយូនីកូដដែលមានលក្ខណៈស្មុគស្មាញ មានប្រើ Mark, Ligature ច្រើនដូចជាអក្សរខ្មែរយើង ។

លក្ខណៈពិសេស

ជួយសម្រួលដល់លោកអ្នកដែលនិយមប្រើអក្សរ Limon មកជាអក្សរ Khimsoft និងប្រភេទក្ដារចុចថ្មីនេះ ជាពិសេសលោកអ្នកដែលបាននិងកំពុងសិក្សាផ្នែកវិស្វករ សំណង់ ដោយប្រើប្រាស់កម្មវិធី AutoCAD ជួយដល់លោកអ្នកដែលកំពុងតែបង្កើតមាតិកា ឬកាត់តវីដេអូជាមួយនឹងកម្មវិធីទាំងឡាយណាដែលអក្សរខ្មែរយូនីកូដមិនអាចប្រើបាន ។ អក្សរត្រូវបានរចនាយកទំហំស្តង់ដារទំនើបដូចជាយូនីកូដដែរ ពោលគឺទំហំ 11 ឬ 12 សម្រាប់អត្ថបទ និងទៅតាមតម្រូវការ មិនប្រើទំហំ 20 ឬ 21 ដូចអក្សរ Limon ទេ ។

ប្រភេទពុម្ពអក្សរសម្រាប់គាំទ្រ

ចំពោះពុម្ពអក្សរដេលអាចគាទ្រនិងក្ដារចុចរបស់ Khimsoft Khmer-Latin នេះបានគឺជាអក្សរដែលរៀបចំនិងបង្កើតឡើងដោយអង្គភាព Khimsoft អ្នកមិនអាចប្រើប្រាស់ពុម្ពអក្សររបស់ Limon បានទាំងស្រុងនោះទេ ហើយក៏មិនអាចប្រើប្រាស់អក្សរខ្មែរយូនីកូដបានដែរ ។ ការធ្វើបបែបនេះ វាមិនមែនជាការបិទសិទ្ធិអ្វីនោះទេ តែវាជាការរៀបចំដើម្បីឱ្យប្រសើរឡើងនូវការរកឃើញថ្មីៗ និងស្របទៅតាមការកំណត់របស់អ្នកបង្កើតតែប៉ុណ្ណោះ ។

របៀបប្រើ

ចំពោះការប្រើប្រាស់អក្សរនេះ គឺស្រដៀងនឹងអក្សរ Khmer Unicode ដែរពោលគឺ វាយព្យញ្ជនៈពី ក-អ ដូចគ្នា ស្រៈពេញតួក៏ដូចគ្នា និងសញ្ញាវណ្ណយុត្តិក៏ដូចគ្នា តែអ្វីដែលខុសគ្នានោះគឺត្រង់ ស្រៈនិស្ស័យដែលផ្សំនឹងត្រីសព្ទ តម្រូវឱ្យចុចលើអក្សរ J រួចចុចស្រៈនោះបន្ទាប់ពីវាយត្រីសព្ទ ឧទាហរណ៍ ប៊ិក អ្នកត្រូវវាយ ប + ត្រីសព្ទ រួចហើយ ចុចលើ J បន្ទាប់មកចុចស្រៈ (ិ) ។ ដូចគ្នាផងដែរ បើអ្នកវាយ អ៊ំ អ្នកត្រូវ វាយអក្សរ អ +ត្រីសព្ទ + J រួចចុចលើ ស្រៈ (ំ) ។ សូមមើលប្លង់ណែនាំនៅលើ Keyboard Layout បន្ថែមដើម្បីយល់ច្បាស់ ។

klu
autocad

AutoCAD 2021

តេស្តនៅលើ AutoCAD

កម្មវិធី AutoCAD ជាទូទៅវាគាំទ្រសម្រាប់ពុម្ពអក្សរប្រភេទឡាតាំង ដែលជាហេតុធ្វើឱ្យអក្សរប្រភេទ Unicode មិនអាចដំណើរការបានល្អ ។ ដូច្នេះហើយបានជាយើងធ្វើការសាកល្បងជាមួយនឹងកម្មវិធីនេះជាមួយនឹង Khimsoft Keyboard ហើយនឹង Khimsoft Font សរុប 84 ប្រភេទ ដែលមានរចនាប័ទ្មអក្សរខុសៗគ្នា ហើយអាចដំណើរការបាន 100% ។

macOS

Operating System, Khimsoft Khmer-Latin Test.

Final CutPro

យើងបានធ្វើតេស្តនៅលើកម្មវិធី Final CutPro រួចហើយឃើញថាវាអាចដំណើរការបានធម្មតា ។ សូមបញ្ជាក់ថាសម្រាប់ Final CutPro ជំនាន់ថ្មីអាចដំណើរការអក្សរខ្មែរយូនីកូដបានល្អហើយ ប្រសិនបើអ្នក ចង់ប្រើអក្សរប្រភេទខ្មែរ-ឡាតាំងនេះ ក្នុងគោលបំណងល្អជាងក៏អាចប្រើប្រាស់បានធម្មតា ។

screenshot 2026 02 02 at 11.36.24 in the morning

Motion 6

ដើមឡើយអក្សរខ្មែរយូនីកូដមិនអាចដំណើរកាជាមួយនឹង Motion បានល្អទេ តែថ្មីៗនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពដែលអាចដំណើរការអក្សរ Unicode បានប្រសើរហើយ ។ ជាមួយនេះដែរយើងក៏បានធ្វើការសាកល្បងជាមួយនឹង Khimsoft Khmer-Latin ហើយដែរ គឺអត់បញ្ហា អាចដំណើរការបាន 100 % ។

screenshot 2026 02 02 at 11.29.59 in the morning