សេចក្ដីណែនាំ
អក្សរដែលយើងបានចែករំលែកដោយឥតគិតថ្លៃទាំងអស់នេះ មិនអនុញ្ញាតឱ្យយកទៅ Upload នៅក្នុងគេហទំព័រណាមួយក្រៅពីគេហទំព័រដើមរបស់យើងឡើយ ។ អ្នកមានសិទ្ធិក្នុងការចែករំលែកតំណ ឬចុះផ្សាយបានលុះត្រាជាលក្ខណៈរូបភាពជាព័ត៌មានប៉ុណ្ណោះ ។ ការទាញយក ការក្សាទុកប្រើប្រាស់គឺជាសិទ្ធិរបស់អ្នកយ៉ាងពេញលេញ បូករួមទាំងការចែករំលែកទៅកាន់ក្រុមការងារ ឬអ្នកទីបីបានជាធម្មតា ។
Khimsoft Style
Khimsoft Style គឺជាប្រភេពុម្ពអក្សរប្រភេទរចនាប័ទ្ម ដែលចាំបាច់ប្រើប្រាស់ក្នុងកិច្ចការផ្សេងៗទៅតាមអ្នកត្រូវការប្រើប្រាស់ ។ រចនាប័ទ្មនេះបាន Designed ឡើងសម្បីឱ្យកាន់តែប្រសើរជាងពុម្ពអក្សរ Tacteing ដែលបង្កើតនៅឆ្នាំ ១៩៩១ ។ Khimsoft Style បានធ្វើការរចនាជាថ្មីផង ព្រមទាំងមានបន្ថែមបច្ចេកទេសដូចខាងក្រោម៖
លក្ខណៈពិសេស
- ប្រើប្រាស់ទំហំតូចជាងមុន ត្រឹមតែ 14 ឬ 15 អាចសមរម្យ (តាមរចនាប័ទ្ម) ចំពោះការប្រើប្រាស់នៅលើកម្មវិធី Microsoft Office
- រចនាប័ទ្មច្បាស់ៗមិនដាច់
- អាចប្រើប្រាស់តាមការគួរ
- មានរចនាប័ទ្មច្រើនប្រភេទសម្រាប់តុបតែងលម្អផ្ទាំងបដា ជាពិសេសក្នុងការងាររដ្ឋបាលរួមមាន សន្និបាត សិក្ខាសាលា ។ល។
- មុខងារថ្មីៗអាចនឹងបន្ថែមនៅពេលបន្ទាប់ទៀតបាន
Khimsoft Symbol
Khimsoft Symbol គឺប្រភេទរចនាប័ទ្ម ដែលខ្ញុំបានរៀបចំឱ្យចេញពុម្ពអក្សរអាចវាយបាន ។ រចនាប័ទ្មទាំងនេះខ្ញុំបានមើលឃើញនៅតាម Google ជាលក្ខណៈរូបភាព ហើយខ្ញុំក៏បានធ្វើការរចនាវាឱ្យទៅជាអក្សរ ដែលអាចវាយ និងប្រើប្រាស់បាន ។ ក្បាច់នីមួយៗអាចមានទំហំខុសៗគ្នា ប៉ុន្តែទទឹងរបស់រចនាប័ទ្មគឺខ្ញុំបានកំណត់ឱ្យស្មើៗគ្នា ។
លក្ខណៈពិសេស
- ជួយដល់អ្នកប្រើប្រាស់កាន់តែងាយស្រួល និងសម្បូររចនាប័ទ្មឡើង
- អាចទាញយកដោយពុំគិតកម្រៃពី Khimsoft
- ជាផ្នែកមួយនៃការចូលរួមចែករំលែកដល់អ្នកប្រើប្រាស់នៅកម្ពុជា
- ជាប្រភេទមួយនៃការចាប់ផ្ដើមរបស់យើង និងទទួលបានកំណែថ្មីៗ
- អាចប្រើប្រាស់បានទាំងនៅលើកម្មវិធី Microsoft Office និងកម្មវិធីសម្រាប់ក្រាហ្វិកផ្សេងៗ និងជាប្រភេទឡាតាំងស្រាប់ មិនបញ្ហាដល់អ្នកកប្រើលើកម្មវិធីកាត់តវីដេអូផងដែរ ។
Khimsoft Idea
Khimsoft Idea គឺប្រភេទរចនាប័ទ្ម ដែលខ្ញុំបានរៀបចំឱ្យចេញពុម្ពអក្សរអាចវាយបាន ។ រចនាប័ទ្មទាំងនេះខ្ញុំបានមើលឃើញនៅតាម Google ជាលក្ខណៈរូបភាព ហើយខ្ញុំក៏បានធ្វើការរចនាវាឱ្យទៅជាអក្សរ ដែលអាចវាយ និងប្រើប្រាស់បាន ។ ក្បាច់នីមួយៗអាចមានទំហំខុសៗគ្នា ប៉ុន្តែទទឹងរបស់រចនាប័ទ្មគឺខ្ញុំបានកំណត់ឱ្យស្មើៗគ្នា ។
លក្ខណៈពិសេស
- ជួយដល់អ្នកប្រើប្រាស់កាន់តែងាយស្រួល និងសម្បូររចនាប័ទ្មឡើង
- អាចទាញយកដោយពុំគិតកម្រៃពី Khimsoft
- ជាផ្នែកមួយនៃការចូលរួមចែករំលែកដល់អ្នកប្រើប្រាស់នៅកម្ពុជា
- ជាប្រភេទមួយនៃការចាប់ផ្ដើមរបស់យើង និងទទួលបានកំណែថ្មីៗ
- អាចប្រើប្រាស់បានទាំងនៅលើកម្មវិធី Microsoft Office និងកម្មវិធីសម្រាប់ក្រាហ្វិកផ្សេងៗ និងជាប្រភេទឡាតាំងស្រាប់ មិនបញ្ហាដល់អ្នកកប្រើលើកម្មវិធីកាត់តវីដេអូផងដែរ ។
Khimsoft Sangkom Thmei
ពុម្ពអក្សរ Khimsoft Sangkom Thmei ជាប្រភេទអក្សរជ្រៀង ដែលខ្ញុំបានរចនាសម្រាប់ដាក់ឱ្យលោកអ្នកទាញយកដោយពុំគិតកម្រៃ ។ អក្សរនេះអាចប្រើប្រាស់ទៅតាមការដែលអាចប្រើប្រាស់បាន ។
លក្ខណៈពិសេស
- ជាប្រភេទអក្សរយូនីកូដ
- ប្រើសម្រាប់អត្ថបទ
- មានលក្ខណៈច្បាស់ៗទាំងជើង និងស្រៈព្រមទាំងវណ្ណយុត្តិ
- មានអក្សរសម្រាប់មាតិកាស្រាប់ ។ សូមបញ្ជាក់ថាអក្សរមាតិកានៅពេលនេះគឺសម្រាប់ឱ្យប្ដូរលេខពីឡាតាំងមកជាលេខខ្មែរ មិនថានៅក្នុងកម្មវិធីអ្វីឡើយ ជាពិសេសអ្នកដែលចង់បានលេខឡាតាំងទៅជាលេខខ្មែរ ដូចជាលេខទំព័រ ឬការគណនានៅក្នុងកម្មវិធី Microsoft Word, Microsoft Excel, Microsoft Access, VB .NET, C#, C++, PHP (Website)
Khimsoft Kids
Khimsoft Kids គឺជាពុម្ពអក្សរមួយប្រភេទដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ។ អក្សរនេះខ្ញុំបានរចនាវាឡើងសម្រាប់ប្រើប្រាស់នៅក្នុងការរៀបចំឯកសារបង្រៀនក្មេងៗ ជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូវដែលលោកត្រូវការ ។
លក្ខណៈពិសេស
- ជាប្រភេទអក្សរយូនីកូដទម្រង់អក្សរ “ជ្រៀង)
- បានរចនាសម្រាប់តែព្យញ្ជនៈភាសាខ្មែរ ស្រៈ និងលេខ ដែលមានទម្រង់ដូចបានបង្ហាញក្នុងរូបភាពនេះស្រាប់
- មិនលំបាកធ្វើការបង្កើតបន្ទាត់ព្រួញអ្វីឡើយ អ្នកគ្រាន់តែវាយអក្សរខ្មែរ វានឹងចេញបែបនេះតែបម្ដង ។
- ក្បាច់ឬ Style អក្សរត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់បំផុត មិនមានផ្នែកណាមួយរឆេងរឆូងឡើង ។
- អ្នកអាចទាញយកដោយមិនគិតថ្លៃ ។
Khimsoft Kids 2
Khimsoft Kids 2 គឺជាពុម្ពអក្សរមួយប្រភេទដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ជាប្រភេទអក្សរជ្រុងៗ ងាយសិក្សាឬសរសេរតាម ជាពិសេសសម្រាប់ក្មេងៗដែលទើបតែរៀនអក្សរសាស្រ្តខ្មែរដំបូង ។
លក្ខណៈពិសេស
- ជាប្រភេទអក្សរយូនីកូដទម្រង់អក្សរ “ជ្រុង”
- បានរចនាសម្រាប់តែព្យញ្ជនៈភាសាខ្មែរ ស្រៈ និងលេខ ដែលមានទម្រង់ដូចបានបង្ហាញក្នុងរូបភាពនេះស្រាប់
- មិនលំបាកធ្វើការបង្កើតបន្ទាត់ព្រួញអ្វីឡើយ អ្នកគ្រាន់តែវាយអក្សរខ្មែរ វានឹងចេញបែបនេះតែបម្ដង ។
- ក្បាច់ឬ Style អក្សរត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់បំផុត មិនមានផ្នែកណាមួយរឆេងរឆូងឡើង ។
- អ្នកអាចទាញយកដោយមិនគិតថ្លៃ ។
Font: F15C, F15D & Oudaling Dot
ពុម្ពអក្សរ F15 ជាប្រភេទអក្សរត្រកូល "F15" និងពុម្ពអក្សរ Oudaling Dot គឺជាប្រភេទអក្សរដាន សម្រាប់ប្រើប្រាស់ក្នុងការតាក់តែងនិពន្ធជាសៀវភៅសម្រាប់កូនសិស្សរៀនសរសេរតាមលំនាំ ។ Oudaling (Ou Daling) មកពីពាក្យថា "អូរដាលីង" ដែលជាឈ្មោះអូរមួយស្ថិតនៅភូមិប្រធាតុ ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ អូរដាលីងជាភាសាអ្នកស្រុក ដែលមានន័យថា អូរនោះមានថ្មដា ហើយរលីង ។ ចំណែកឯអក្សរ F15 ជាប្រភេទអក្សរដែលអ្នកបង្កើតសន្មតយកជាឈ្មោះ ។ ចំពោះអត្ថនន័យនៃពាក្យថា "F15" សូមមើលក្នុងគេហទំព័ររបស់យើង ។
Font: F15C
សម្រាប់ពុម្ពអក្សរ F15C ជាប្រភេទអក្សរជ្រៀង និងសក់ជ្រុងមិនមានបត់បែន មានតាំងខ្មែរនិងអង់គ្លេស ។ អក្សរនេះជាប្រើប្រាស់បានពេញលេញទាំងខ្មែរនិងភាសាអង់គ្លេស ។
Font: F15D
ចំពោះអក្សរ F15D មិនខុសគ្នាពីអក្សរ F15C ទេ គ្រាន់តែអក្សរនេះយើងបានរចនាបែបជ្រុង ប៉ុន្តែលេខនិងភាសាអង់គ្លេសរក្សានៅដដែល ដើម្បីកុំឱ្យច្រលំ ។
Oudaling Dot
រីឯអក្សរ Oudaling Dot វាជាអក្សរដែលបានបង្កើតដំបូងគេក្នុងចំណោមអក្សរដាន ។ ផ្នែកខ្លះអាចមិនខ្ចោះពេកទេ ប៉ុន្តែយ៉ាងណាវាជារៀមច្បងអក្សរដានក្រោយៗដែរ ។
Khimsoft Education
Khimsoft Education គឺជាប្រភេទពុម្ពអក្សរបង្រៀនសិស្ស វាមានបីប្រភេទសម្រាប់ប្រើប្រាស់ ដូចបានបង្ហាញក្នុងរូបភាពខាងក្រោមនេះ ។ អក្សរទាំងអស់នេះ អ្នកអាចវាយព្យញ្ជនៈបានទាំងអស់ ប៉ុន្តែនៅពេលអ្នកវាយស្រៈ វានឹងបង្ហាញជាគំនូសតាង ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ រៀបចំជាឯកសារបង្រៀនបានងាយស្រួល ជាពិសេសលោកគ្រូ អ្នកគ្រូគ្រប់មជ្ឈដ្ឋាន ។
Khimsoft Education1
អក្សរនេះបង្កើតឡើងឱ្យមានបង្ហាញជាប្រអប់ៗសម្រាប់គំនូសតាង តែពុម្ពអក្សររបស់វាគឺតែមួយ ជាមួយនឹង Khimsoft Education 2 ។
Khimsoft Education 2
ចំណែកឯអក្សរមួយនេះវិញ គឺប្រអប់តាងរបស់វា មានរាងជាចុចៗ ឬ Dotted ។ យើងបានធ្វើបវាឱ្យមានរាងបែបនេះគឺដើម្បីតម្រូវតាមត្រូវការប៉ុណ្ណោះ ។
Khimsoft Education 3
សម្រាប់ពុម្ពអក្សរនេះវិញ គឺវាមានរៀងជាអក្សរជ្រុង ហើយប្រអប់តាងរបស់វាគឺមានតែចុចៗប៉ុណ្ណោះ ។ ប្រសិនបើចាំបាច់អាចមានថែមថយពេលក្រោយ ។
Khimsoft Keyboard Layout
Khimsoft Keyboard Layout for Windows
ប្រសិនបើអ្នកត្រូវការទាញយកប្លង់ក្ដារចុចប្រភេទ Khmer Unicode អ្នកអាចធ្វើការចុចលើតំណខាងក្រោមនេះ រួចហើយទាញយកវាបាន ហើយបន្ទាប់ពីអ្នកបានទាញយក អ្នកត្រូវការស្រាយឬពន្លាវាពីកញ្ចប់ (Zip) បន្ទាប់មកអាចប្រើការឬមើលបានជាធម្មតា ។ សូមបញ្ជាក់ថាប្លង់ក្ដារចុចមិនមែនជា Driver សម្រាប់ដំឡើងឡើយ ។
Khimsoft Keyboard Layout for macOS
ចំពោះប្លង់ក្ដារចុចសម្រាប់ macOS មិនខុសគ្នាពីប្លង់ក្ដារចុចដែលរចនាឡើងសម្រាប់កម្មវិធី Microsoft Windows ឡើយ ។ អ្នកអាចទាញយកដូចគ្នាដែរ គ្រាន់តែផ្នែកខ្លះនៃប្លង់ក្ដារចុចសម្រាប់ macOS អាចមានការខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។
Khmer-Latin Keyboard Layout for Windows
ប្លង់ក្ដារចុចជាប្រភេទ Khimsoft Khmer-Latin គឺជាផ្នែកមួយដោយឡែកពីប្លង់ក្ដារចុចខ្មែរយូនីកូដ ដូច្នេះអ្នកអាចទាញយកទៅមើលឬប្រើការបានជាធម្មតា ។
Khmer-Latin Keyboard Layout for macOS
នេះជាការផ្ដល់ជូនប្លង់ក្ដារចុចសម្រាប់ macOS ជាប្រភេទ Khimsoft Khmer-Latin ដែលអ្នកអាចទាញយកជាឯកសារ PDF ដូចជាប្លង់ក្ដារចុចខាងលើៗនេះដែរ ។
